Suly Pheng - Beyond the limit lyrics
Artist:
Suly Pheng
album: The Past
ខ្យល់... ខ្យល់បក់មកពីទឹសដៅខាងណាទៅ
ផ្លូវ... ម្តេចផ្លូវមួយនេះខ្ញុំដើរតែម្នាក់ឯង
ការចាប់ផ្តើមមើលទៅដូចអស្ចារ្យ
ប្រាថ្នាឲ្យដល់ថ្ងៃមុខ
ស្រាប់តែពេលនេះបេះដូងរំអុក
ធ្វើឲ្យគេបានគេចកែ ផ្លាស់ប្តូរមិនដូចមុន
ឈឺ... ពេលខ្ញុំប្រាប់ថាខ្ញុំឈឺគេធ្វើមិនឮ
វាគឺរឿងដែលអាក្រក់លាក់បាំងកុហករូបខ្ញុំរហូតមក
តើខ្ញុំហូសព្រំដែនហើយមែនទេ?
ខ្ញុំសុំអង្វរគេទាំងដែលគេនោះកំពុងក្បត់
ឬខ្ញុំធ្វើនេះហាក់ដូចកំសត់ គ្រប់គ្នាអាចសន្មតថាទន់ខ្សោយ
ជាមនុស្សប្រុសម្នាក់ដែលធ្លាប់រឹងមាំ
ចុងក្រោយ ក្លាយជាឈ្នាន់កំដរស្នេហាមិនឋិតថេរ មួយគ្រា
គ្មានថ្ងៃដែលអាជានាព្រោះពុំងារជាអ្នកមានថ្មី
ដង្ហើម... ផ្សើមដល់បេះដូងរងនូវការឈឺចាប់ខ្លាំង
តតាំង... ថារឿងទាំងអស់នោះគ្រាន់តែលេងសើច
គេហាក់ដូចគ្មានធម៌មេត្តា សន្យាបានត្រឹមតែមាត់
ចុងក្រោយខ្ញុំនៅតែជាអ្នកឃាត់ ឃាត់ជាមួយទឹកភ្នែកស្រក់
ហូរមកយ៉ាងរលេញ
ឈឺ... ពេលខ្ញុំប្រាប់ថាខ្ញុំឈឺធ្វើមិនឮ
វាគឺរឿងដែលអាក្រក់លាក់បាំងកុហករូបខ្ញុំរហូតមក
តើខ្ញុំហូសព្រំដែនហើយមែនទេ?
ខ្ញុំសុំអង្វរគេទាំងដែលគេនោះកំពុងក្បត់
ឬខ្ញុំធ្វើនេះហាក់ដូចកំសត់ គ្រប់គ្នាអាចសន្មតថាទន់ខ្សោយ?
ជាមនុស្សប្រុសម្នាក់ដែលធ្លាប់រឹងមាំ
ចុងក្រោយ ក្លាយជាឈ្នាន់កំដរស្នេហាមិនឋិតថេរ មួយគ្រា
គ្មានថ្ងៃដែលអាជានាព្រោះពុំងារជាអ្នកមានថ្មី
ឬខ្ញុំធ្វើនេះហាក់ដូចកម្សត់គ្រប់គ្នាអាចសន្មតថាទន់ខ្សោយ?
ជាមនុស្សប្រុសម្នាក់ដែលធ្លាប់រឹងមាំ
ចុងក្រោយ ក្លាយជាឈ្នាន់កំដរស្នេហាមិនឋិតថេរ មួយគ្រា
គ្មានថ្ងៃដែលអាជានាព្រោះពុំងារជាអ្នកមានថ្មី
Поcмотреть все песни артиста
Other albums by the artist