Sinn Sisamouth - ថើបស្នាមក្តិច lyrics
Artist:
Sinn Sisamouth
album: ថ្ពាល់កំណាញ់ - ថើបស្នាមក្តិច
ឈឺណាស់ទៅ
ឬពៅព្រលឹង
ក្ដិចប៉ុណ្ណឹង
ស្រីខឹងនឹងបង
ក្ដិចស្នេហា
ទេណានួនល្អង
ចាំបងអង្អែល
ថើបវិញណាស្រី
ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម!
ឱ្យស៊ូទ្រាំស៊ូទ្រាំម្ដេចទៅ?
បើរូបពៅដូចផ្ការីកថ្មី
ចង់តែក្ដិចខ្ញាំខាំលេបស្រី
ប្រណីកុំខឹងណាព្រលឹងអឺយ!
ក្ដិចហើយច្របាច់
អង្អែលសាច់
ថើបភ្លេចអ្វីអ្វី
អស់ហើយ
បើខឹងសូមព្រលឹងឆ្លើយ
កុំព្រងើយ
កន្តើយមិនចេញវាចា
បងមិនមែន
ក្ដិចសម្លាប់ទេ
ក្ដិចមាសស្នេហ៍អស់ពីចិន្ដា
ក្ដិចថើបវិញឱ្យស្រីចាំថា
ក្ដិចអនុស្សាមិនអាចភ្លេចបាន
បងមិនមែន
ក្ដិចសម្លាប់ទេ
ក្ដិចមាសស្នេហ៍អស់ពីចិន្ដា
ក្ដិចថើបវិញឱ្យស្រីចាំថា
ក្ដិចអនុស្សាមិនអាចភ្លេចបាន
Поcмотреть все песни артиста
Other albums by the artist