Kishore Kumar Hits

Sinn Sisamouth - ទំនួញភោគកុលកុមារ lyrics

Artist: Sinn Sisamouth

album: ទំនួញភោគកុលកុមារ - ចំប៉ារង្សី


ចម្ប៉ារង្សី!
ចម្ប៉ារង្សី!
ចម្ប៉ារង្សី
ថ្លើមប្រមាត់
កម្មអ្វីមកកាត់
ឱ្យព្រាត់អឺ! ឆ្ងាយ?
ព្រាត់ខ្លួនចរណៃ
ក្រៃអម្បាយ
ព្រាត់ឆ្ងាយអំពល់
កង្វល់ពិត
នឹកគ្រាថ្នាក់ថ្នម
ត្រកងបី
ចម្ប៉ារង្សី
ត្រួយជីវិត
ក្លិនខ្លួនក្រអូប
ស្រូបជាប់ចិត្ត
ឥឡូវឃ្លាតស្និទ្ធ
ឥតសង្ឃឹម
រយសែនស្រណោះអឺយ!
អាឡោះស្ដាយ
ក្លិនក្លែបនែបអឺ! កាយ
ភក្ត្រប៉ប្រិមអឺយ!
ពីថ្ងៃនេះពិត
ឥតសង្ឃឹម
ដូចមេឃស្រទំ
ពុំយល់ថ្ងៃ
ជីវិតអឺ! រៀមរស់
សែនវេទនា
ពិតជានរក
នាលោកិយ
បងដកដង្ហើម
ចាំតែក្ស័យ
ចម្ប៉ារង្សី
ជួយបងផង
ចម្ប៉ារង្សី...
ចម្ប៉ារង្សី...
អូននៅទីណា?

Поcмотреть все песни артиста

Other albums by the artist

Similar artists