Pen Ran - ឆ្នាំអូន៣១ lyrics
Artist:
Pen Ran
album: ឆ្នាំអូន៣១ - មិនស្រឡាញ់គឺមិនស្រឡាញ់
អ្ហ៊ឹះ! ពីដើមគេដណ្តឹងជាងមួយរយនាក់
មួយរយដងទៅហើយ នៅតែមិនព្រម
គួរឱ្យស្តាយដែរដល់មកឥឡូវជ្រុលអស់
ឆ្នាំនេះឆ្នាំអូនសាមសិបមួយហើយនែ!
គ្មានអ្នកណាឡើយគេដណឹ្តងអ្ហ៊ឹះ!
ខឹងម៉ែខឹងឪក៏មិនត្រូវខឹងគ្មានគេដណឹ្តង
តើខឹងអ្នកណា?
អ្នកណាក៏ខ្ញុំមិនខឹង
ខឹងធ្វើអ្វីមិនទាន់ដល់គូ
ស្តាយណាស់កាលខ្ញុំឆ្នាំដប់ប្រាំមួយនែ!
គេមកញយញយដណឹ្តងហើយអ្ហ៊ឹះ!
តែខ្ញុំមិនទាន់ចង់បានបី្តឡើយ
ម៉ែឪព្រមហើយក៏ខ្ញុំប្រកែក
ប្រកែកទាំងទឹកភ្នែកផង
ស្តាយកម្រងព្រហ្មចារី
ឥឡូវដល់ពេលនឹកចង់បានបី្តនែ!
ចង្រៃឆ្នាំនេះសាមសិបមួយអ្ហ៊ឹះ!
ខ្ញុំត្រូវតែទ្រាំទាំងទុក្ខទាំងព្រួយ
ទីពឹងខ្លួនមួយចាំមើលគូព្រេង
គូព្រេងក្មេងឬយ៉ាងណា?
ឬប៉ះតាអាយុហុកប្លាយ
ស្លាប់ហើយខ្ញុំ
ឆ្នាំនេះឆ្នាំអូនសាមសិបមួយហើយនែ!
គ្មានអ្នកណាឡើយគេដណឹ្តងអ្ហ៊ឹះ!
ខឹងម៉ែខឹងឪក៏មិនត្រូវខឹងគ្មានគេដណឹ្តង
តើខឹងអ្នកណា?
អ្នកណាក៏ខ្ញុំមិនខឹង
ខឹងធ្វើអ្វីមិនទាន់ដល់គូ
ស្តាយណាស់កាលខ្ញុំឆ្នាំដប់ប្រាំមួយនែ!
គេមកញយញយដណឹ្តងហើយអ្ហ៊ឹះ!
តែខ្ញុំមិនទាន់ចង់បានបី្តឡើយ
ម៉ែឪព្រមហើយក៏ខ្ញុំប្រកែក
ប្រកែកទាំងទឹកភ្នែកផង
ស្តាយកម្រងព្រហ្មចារី
ឥឡូវដល់ពេលនឹកចង់បានបី្តនែ!
ចង្រៃឆ្នាំនេះសាមសិបមួយអ្ហ៊ឹះ!
ខ្ញុំត្រូវតែទ្រាំទាំងទុក្ខទាំងព្រួយ
ទីពឹងខ្លួនមួយចាំមើលគូព្រេង
គូព្រេងក្មេងឬយ៉ាងណា?
ឬប៉ះតាអាយុហុកប្លាយ
ស្លាប់ហើយខ្ញុំ
Поcмотреть все песни артиста
Other albums by the artist