Kishore Kumar Hits

Pen Ran - ត្រូវខាងណេះខុសខាងណោះ lyrics

Artist: Pen Ran

album: ខុសមួយចប់ & ត្រូវខាងណេះខុសខាងណោះ


ប្រុសអឺយ! ប្រុសព្រើល
ម៉េចមិនមើលប្រាណ?
ឃើញស្រីអើយ! ចង់បាន
មិនប្រមាណចិត្ត
ឃើញស្រីអើយ! ចង់បាន
មិនប្រមាណចិត្ត
រូបស្រស់ម្លុឹងដែរ
គេមិនស្នេហ៍ស្និទ្ធ
គួរឱ្យអាណិត
ប្រុសខ្សត់ប្រពន្ធហ៊ឺម!
ដណ្ដឹងកូនគេ
ឮតែអភ័ព្វ
បើសិនអើយ! ជារាប់
ជាប់ជិតមួយផ្លូន
បើសិនអើយ! ជារាប់
ជាប់ជិតមួយផ្លូន
ពេញចិត្តម្ដាយក្មេក
មិនត្រូវចិត្តប្អូន
ពេញចិត្តជីដូន
ខុសចិត្តជីតាហ៊ឺម!
ផ្គាប់ត្រូវខាងណោះ
មកខុសខាងណេះ
ខុសអីអឺយ! ខុសម៉្លេះ?
ខុសហួសតម្រា
ខុសអីអឺយ! ខុសម៉្លេះ?
ខុសហួសតម្រា
ប្រហែលជាប្រុស
ជាប់ជោគជាតា
បានជាមេបា
គេចេះតែផ្ដាច់ហ៊ឺម!
បើប្រុសព្រលឹង
ដណ្ដឹងរូបខ្ញុំ
ពិតជាអើយ! ស្រីម៉ុម
ព្រមមិនប្រកែក
បានជាអើយ! ស្រីម៉ុម
ព្រមមិនប្រកែក
ទោះជាឳម៉ែ
ស្ដីជេរដូចម្ដេច
អូនសុខចិត្តវេច
សម្ពាយតាមបងហ៊ឺម!
ផ្គាប់ត្រូវខាងណោះ
មកខុសខាងណេះ
ខុសអីអឺយ! ខុសម៉្លេះ?
ខុសហួសតម្រា
ខុសអីអឺយ! ខុសម៉្លេះ?
ខុសហួសតម្រា
ប្រហែលជាប្រុស
ជាប់ជោគជាតា
បានជាមេបា
គេចេះតែផ្ដាច់ហ៊ឺម!
បើប្រុសព្រលឹង
ដណ្ដឹងរូបខ្ញុំ
ពិតជាអើយ! ស្រីម៉ុម
ព្រមមិនប្រកែក
បានជាអើយ! ស្រីម៉ុម
ព្រមមិនប្រកែក
ទោះជាឳម៉ែ
ស្ដីជេរដូចម្ដេច
អូនសុខចិត្តវេច
សម្ពាយតាមបងហ៊ឺម!

Поcмотреть все песни артиста

Other albums by the artist

Similar artists