Pen Ran - ជួបហើយម្តេចក៏អៀន lyrics
Artist:
Pen Ran
album: ជួបហើយម្តេចក៏អៀន & ភរណាស់
បានជួបហើយម្ដេចឡើយស្រីអៀន
សំណាងបងមានទើបបានជួបស្រី
បងចង់សាកសួរដោយពាក្យសម្ដី
ថាបងបេតីភក្ដីលើអូន
២គ្រាសម្លឹងឆោមកែវមណីរ័ត្ន
បេះដូងរន្ធត់ស្ទើររលត់សូន្យ
បងខំឆ្លងកាត់វាលខ្មាសព្រោះអូន
ទាំងចិត្តស្រពោនព្រួយព្រោះពុំងារ
វិញ្ញាណបងផ្ញើលើរូបស្រីហើយ
ជីវិតបងអើយអូនកុំចងពៀរ
បើអូនសន្ដោសដូចរស់មួយគ្រា
កើតជាតិនានាប្រាថ្នាតែមួយ
បើជួបហើយម្ដេចឡើយអូនខ្មាស់
បងសូមប្រកាសប្រាប់ថាកុំព្រួយ
ឲ្យតែអូនស្មោះចំពោះបងមួយ
កុំខ្មាស់កុំព្រួយថាបងចោលអូន
បើជួបហើយម្ដេចឡើយអូនខ្មាស់
បងសូមប្រកាសប្រាប់ថាកុំព្រួយ
ឲ្យតែអូនស្មោះចំពោះបងមួយ
កុំខ្មាស់កុំព្រួយថាបងចោលអូន
កុំខ្មាស់កុំព្រួយថាបងចោលអូន
Поcмотреть все песни артиста
Other albums by the artist