(ស) អូនចាំមើលតែផ្លូវ មើលតែផ្លូវ
អធ្រាត្រយប់ជ្រៅ មើលផ្លូវប្រុសបង
ព្រះចន្ទក៏រះ ចិត្តអូនមួហ្មង
មួហ្មងតើបង អ្នកនៅទីណា?
អូនចាំៗជានិច្ច ចាំជានិច្ច
គ្មានពេលណាភ្លេច ទេពាក្យសន្យា
មាត់ស្ទឹងចន្ទឆ្លុះ ឃើញភក្ត្រា
ភក្ត្រាកំព្រា ឈរចាំម្នាក់ឯង
ឥឡូវប្រុសបង រាត្រីកន្លង
កន្លងហួសផុត ទៅហើយ
ឮតែសំឡេង ដែលធ្លាប់ឆ្លងឆ្លើយ
អស់សង្ឃឹមហើយ ណាប្រុសថ្លៃ
ស្រលាញ់តែបងមួយ តែបងមួយ
មិនឲ្យបងព្រួយ ក្នុងហឫទ័យ
លុះស្គាល់រសជាតិ ហើយដោះដៃ
ចាញ់ដៃប្រុសថោក បោកស្រីគ្រប់ប្រាណ
(ប) រង់ចាំមើលតែផ្លូវ មើលតែផ្លូវ
អធ្រាត្រយប់ជ្រៅ មើលផ្លូវនួនល្អង
ព្រះចន្ទក៏រះ ចិត្តបងមួហ្មង
មួហ្មងនួនល្អង អ្នកនៅទីណា?
រង់ចាំចាំជានិច្ច ចាំជានិច្ច
គ្មានពេលណាភ្លេច ទេពាក្យសន្យា
មាត់ស្ទឹងចន្ទឆ្លុះ ឃើញភក្ត្រា
ភក្ត្រាកំព្រា ឈរចាំម្នាក់ឯង
ឥឡូវនួនល្អង រាត្រីកន្លង
កន្លងហួសផុត ទៅហើយ
ឮតែសំឡេង ដែលធ្លាប់ឆ្លងឆ្លើយ
អស់សង្ឃឹមហើយ ណាស្រីថ្លៃ
ស្រលាញ់តែអូនមួយ តែអូនមួយ
មិនឲ្យអូនព្រួយ ក្នុងហឫទ័យ
ស្រលាញ់បងហើយ ក៏ដោះដៃ
ដោះដៃចោលបង នៅឯកា
Поcмотреть все песни артиста
Other albums by the artist