Boty Phen - Bong Kan Dai Oun lyrics
Artist:
Boty Phen
album: Rom Vong (BOTY)
បងកាន់ដៃអូន
ឱ!សែនកម្សត់
យើងនាំអើយ. គ្នារត់
ហាអឺអឺងអើយ.
កាត់ព្រៃតូចធំ
ឆ្លងកាត់ឱ!ពេញដោយ
ជ្រលងដងភ្នំ
ផ្គរលាន់អើយ. គ្រឹមៗ
ហាអឺអឺងអើយ...
អូនយំឱប ក បង
អូនឆ្លងឱ! មិនរួច
បងលើកស្រីពរ
ព្រលប់អើយ... ភ្លៀងផ្គរ
ហាអឺអឺងអើយ!
ស្បៃមួយពីនាក់
អធ្រាត្រឱ! រាត្រី
សន្សើមក៏ធ្លាក់
ឱ!ស្រស់អើយ... វរលក្ខណ៍
ហាអឺអឺងអើយ... គេងកើយភ្លៅប្ដី
ប្រហាមថ្ងៃរះ
អរុណោទ័យ
ចាំងចែងអើយ... រស្មី
ហាអឺអឺងអើយ...
យើងមើលឱ!ឃើញផ្លូវ
កាន់ដៃឱ! គ្នាដើរ
ដំណើរឆ្ពោះទៅ
ឱ!ដើរអើយ... សំដៅ
ហាអឺអឺងអើយ... វិលរកសីមា
ផ្ការីកឱ! ល្អស្រស់
ឧទ្យាបុប្ផា
សាយក្លិនអើយ... គន្ធា
ហាអឺអឺងអើយ...
ឱ!ផ្កាបរិសុទ្ធ
អូនអើយ.ឱ... យើងផុត
អស់កម្មកម្សត់
បង្គងអើយ!ជីវិត
ហាអឺអឺងអើយ...
សុខសាន្តឱ! រៀងអើយ...
Поcмотреть все песни артиста
Other albums by the artist