មិនធ្លាប់គិតថាស្រឡាញ់
មិនធ្លាប់គិតថាឈឺចាប់
ដល់ពេលនេះមិនអាចបកថយក្រោយបាន
តែគេបែរច្រាន ច្រានយើងចេញអោយឆ្ងាយ
ពេលរាប់អានគ្នាដំបូង ពេលចូលចិត្តគ្នាដំបូង
ក្នុងបេះដូងពិតមានអារម្មណ៍ថាប្លែកពីមុន
ចិត្តរឹងប្រែទន់ភ្លន់ ខុសធម្មតា
តែគេគ្មានបេះដូង ចុងក្រោយគឺត្រូវឈឺចាប់
ព្រោះគេគ្មានបេះដូង ទើបគេមិនចង់ប្រាប់
ហេតុផលដែលគេដើរចេញ
ហេតុផលដែលមិនត្រឡប់វិញ អោយខ្ញុំរង់ចាំ
បើគេគ្មានបេះដូង ហេតុអ្វីនៅស្រឡាញ់
បើគេគ្មានបេះដូង ហេតុអ្វីត្រូវចុះចាញ់
ព្រោះស្រឡាញ់
អាក្រក់យ៉ាងណា ក៏អត់អោន
ធ្លាប់គិតថាគេធុញ គិតថាយើងគួរអោយធុញ
ទើបគេខំរកលេសគេចវេះមិនព្រមជួបមុខ
គ្រាន់តែសួរសុខទុក្ខ ដូចមិនចង់ឆ្លើយ
ព្រោះគេគ្មានបេះដូង
បើគ្មានបេះដូង តើនៅតែនឹកគេធ្វើអ្វី?
បើគ្មានបេះដូង តើចង់តាមរកគេធ្វើអ្វី?
ព្រោះតែស្រឡាញ់
ព្រោះនៅស្រឡាញ់
តែគេគ្មានបេះដូង ចុងក្រោយគឺត្រូវឈឺចាប់
ព្រោះគេគ្មានបេះដូង ទើបគេមិនចង់ប្រាប់
ហេតុផលដែលគេដើរចេញ
ហើយមិនត្រឡប់វិញ អោយខ្ញុំរង់ចាំ
បើគេគ្មានបេះដូង ហេតុអ្វីនៅស្រឡាញ់
បើគេគ្មានបេះដូង ហេតុអ្វីត្រូវចុះចាញ់
ព្រោះស្រឡាញ់
អាក្រក់យ៉ាងណា ក៏អត់អោន
Поcмотреть все песни артиста
Other albums by the artist