នាងឮគេថាខ្ញុំខូចចិត្តពេលដែលនាងដូរចិត្តយកអ្នកថ្មីនាងឮហើយសប្បាយចិត្ត
គិតថាខ្ញុំនេះដេកយំរាល់ថ្ងៃនាងកំពុងតែយល់ច្រឡំ
ប្រុសដូចខ្ញុំដេកយំម៉េចសមទទួលស្គាល់ប៉ះពាល់អារម្មណ៍តែបើថានិយាយឲ្យចំ
មិនយូរប៉ុន្មានខ្ញុំក៏បំភ្លេចនាងបាន ទោះបីជានាងបោកយកខ្លួនប្រាណ
ក៏ប្រុសដូចខ្ញុំនៅតែជូនពរឲ្យកល្យាណរស់នៅសុខសាន្ត...
និយាយត្រង់បងនេះក៏ចេះត្រាម៉ា ដូចជាលុយដាក់ត្រីមិនជក់បារីទៅផឹកស្រា
អាយុបងជាម្ភៃតែបងជិះ Sport Car មានកម្ពស់មានកម្ពរដូចជា super star
បើអូនមិនយល់ទាស់សុំបណ្ដើរផង សុំបណ្ដើរអូនបញ្ឈឺសង្សារចាស់បង
បើអូនមិនយល់ទាស់សុំស្រលាញ់ផង តែកុំស្រលាញ់ខ្លាំងពេកប្រយ័ត្នសៅហ្មង!
អូន អូន អូនខាងនោះចូលមកជិតបង បងកំពុងតែខូចចិត្តជួយលួងផង
អូន អូន អូនខាងនោះចូលមកជិតបង បងកំពុងតែខូចចិត្តសុំស្គាល់ផង
ខាងក៏ស្អាត ខាងនោះក៏ស្អាតដូចធ្វើបាបចិត្តខ្លួនឯង
គិតពីនាងខ្លាំងពេក ក្បាលឡើងចង់ចេញផ្សែង
ជិតចាប់ច្របូកច្របល់គឺពិបាកបែងចែក
មិនធ្លាប់ធ្វើជាព្រាននារីវាពិបាកអញ្ចឹងឯង!
ខ្ញុំចាប់ផ្ដើមក្លាយជាមនុស្សថ្មីនៅពេលដែលខ្ញុំបែកបាក់ស្នេហា
តាំងចិត្តខ្លួនឯងថាត្រូវតាន់កុំផ្តល់ជំនឿទៅជឿអ្នកណា
អាប្រុសក៏បោកអាស្រីក៏បោកនៅចាញ់បញ្ឆោតទោះទេវតា
ខ្ញុំគ្រាន់តែឮពាក្យមិត្តភាពពាក្យស្នេហាខ្ញុំខ្លាចរអារ
ដឹងថាភ្លើងក្តៅតែចិត្តខ្ញុំឆៅនៅតែចង់ប៉ះ
អាចហែកមើលបេះដូងពេលនេះដូចមានរបួសជាច្រើនបំណះ
ណាមួយក៏មិនចង់ឱ្យនៅលើគ្រែសំបូរទៅដោយក្រដាស
ជីវិតរស់នៅផែនដីហេតុអ្វីត្រូវធ្វើខ្លួនដូចនៅលើអវកាស?
ខ្ញុំប្រហែលជាត្រូវទៅវគ្គសិក្សាឬធ្វើសិក្ខាសាលា
រៀនអំពីវិធីបោកស្រីសាហាវឲ្យដូចជាហេងវិសាល
សុភាពបុរសមុខអ្នកដទៃតែស្ដេចក្រាបសូរា
តែបើអូនមិនជឿបង call សួរ athika
បើអូនមិនយល់ទាស់សុំបណ្ដើរផង សុំបណ្ដើរអូនបញ្ឈឺសង្សារចាស់បង
បើអូនមិនយល់ទាស់សុំស្រលាញ់ផង តែកុំស្រលាញ់ខ្លាំងពេកប្រយ័ត្នសៅហ្មង!
អូន អូន អូនខាងនោះចូលមកជិតបង បងកំពុងតែខូចចិត្តជួយលួងផង
អូន អូន អូនខាងនោះចូលមកជិតបង បងកំពុងតែខូចចិត្តសុំស្គាល់ផង
ចម្រៀងមនោសញ្ចេតនាចម្រៀងស្នេហាបងហើយនិងអូន
ទោះស្ដាប់ដដែលក៏នៅសម្រក់ទឹកភ្នែកដូចផ្កាស្រពោន
ឯមាត់ខ្ញុំថាមិនខ្វល់ពីនាងតែចិត្តខ្ញុំស្ទើរទៅសូន្យ
ឲ្យតែរំលឹកពីរឿងទាំងនេះវាធ្វើឲ្យខ្ញុំចង់នៅ alone
ទោះបីជានាងអ្នកក្បត់តែធ្វើចរិតដូចជា cinderella
និយាយពីរឿងដែលនាងបានធ្វើសឹងថានឹងអាចចាក់បាននៅcinema
មនុស្សដូចនាងពិសេសនាងចូលចិត្ត test មិនត្រូវការទេដុល្លារ
ព្រោះតែហេតុផលទាំងនេះមានអារម្មណ៍ថាខ្លួនឯងមិនបានការ
យើងមិនបានការម្តេចបន្ទោសគេ ត្រូវបំភ្លេចគេទៅនៅមិនសមទេ
អូនស្អាតល្មមគួរតែអូខេ ក្រែងនាងពូកែថ្នមថាមិនត្រូវទេ!
ថាមិនត្រូវគួរតែទៅ ទៅឱ្យដល់ទី ធ្វើម្ដេចយើងជាប្រុសគឺសម្រាប់នារី
វាអាចនឹងឈឺតិចតួច ព្រោះអាលាក់ស៊ីប្ដេជ្ញាលើកនេះយកឲ្យបានពីរ
បើអូនមិនយល់ទាស់សុំបណ្ដើរផង សុំបណ្ដើរអូនបញ្ឈឺសង្សារចាស់បង
បើអូនមិនយល់ទាស់សុំស្រលាញ់ផង តែកុំស្រលាញ់ខ្លាំងពេកប្រយ័ត្នសៅហ្មង!
អូន អូន អូនខាងនោះចូលមកជិតបង បងកំពុងតែខូចចិត្តជួយលួងផង
អូន អូន អូនខាងនោះចូលមកជិតបង បងកំពុងតែខូចចិត្តសុំស្គាល់ផង
Поcмотреть все песни артиста
Other albums by the artist