Kishore Kumar Hits

Huoy Meas - ស្ទឺងស្នេហា lyrics

Artist: Huoy Meas

album: ស្អែកហើយស្អែកទៀត


បឹងហ្គាវ៉ាន់សូឡូ
ទឹកហូរទៅឆ្ងាយសន្លឹម
ឆ្ងាយផុតក្តីសង្ឃឹម
ឆ្ងាយភ័ក្រ្តប៉ប្រិម
ធ្លាប់ញញឹមរាល់ថ្ងៃ
ឆ្ងាយទាំងពាក្យផ្តែផ្តាំ
អូនព្រាត់ព្រោះកម្មចង្រៃ
តែធ្វើម្តេចនិស្ស័យ
ចែកស្នេហ៍ប្រុសថ្លៃ
ព្រាត់ពីស្រីឥតស្រណោះ
ឱ! បឹងហ្គាវ៉ាន់សូឡូអឺយ!
ឃ្លាតរូបអ្នកហើយ
សល់នៅតែឈ្មោះ
ឃ្លាតទាំងសំដី
ឃ្លាតកវីពីរោះ
តែចិត្តនៅស្មោះលើថ្លៃ
ឃ្លាតពីប្រុសតែប្រាណ
ចិត្តទាំងប៉ុន្មានអាល័យ
ធ្លាប់រួមរ័កមេត្រី
ប្តូរស្នេហ៍ភក្តី
នឹងរូបស្រីសង្សារ
ឱ! បឹងហ្គាវ៉ាន់សូឡូអឺយ!
ឃ្លាតរូបអ្នកហើយ
សល់នៅតែឈ្មោះ
ឃ្លាតទាំងសំដី
ឃ្លាតកវីពីរោះ
តែចិត្តនៅស្មោះលើថ្លៃ
ឃ្លាតពីប្រុសតែប្រាណ
ចិត្តទាំងប៉ុន្មានអាល័យ
ធ្លាប់រួមរ័កមេត្រី
ប្តូរស្នេហ៍ភក្តី
នឹងរូបស្រីសង្សារ

Поcмотреть все песни артиста

Other albums by the artist

Similar artists