Kishore Kumar Hits

Huoy Meas - រង់ចាំក្រោមពន្លឺចន្រ្ទា lyrics

Artist: Huoy Meas

album: Huoy Meas


សត្វខ្វែកស្រែកយំ
ឱ្យខ្ញុំរន្ធត់ស្លុតចិន្តា
ញ័រអស់កាយា
ងាកទៅស្រវារកបង
យប់ស្ងាត់កំពុងព្រួយគិត
ចិត្តខ្ញុំមានបំណង
ចង់ជួបបងបានសាសងគ្នា
សំឡេងចង្រិត
នៅជិតខ្លួនខ្ញុំ
យំក្ដែងក្ដែង
ដោយក្តីចំបែង
នៅតែឯកា
ហើយថ្លែងថា
ខ្លួនគេព្រាត់ប្រាស់ពីកូន
សូន្យឈឹងសែនកំព្រា
គ្មាននរណានឹងវាចា
គួរឱ្យអាណិត
ហ្វូងតារាទាំងឡាយ
នៅឆ្ងាយឯនាយសន្លឹម
ឱ្យអស់សង្ឃឹម
ថាបានជួបជិត
រីឯព្រះចន្ទ្រា
យាត្រាទៅណាមិនគិត
ធ្វើឱ្យខ្នាញ់ចិត្ត
ត្បិតអូនស្នេហា
អូនរង់ចាំបង
បំណងជួបប្រាណ
បានយូរឆ្នាំ
ស៊ូតែទ្រាំចាំ
ធ្វើតាមបណ្តាំផ្តាំថា
បងនឹងត្រឡប់វិញភ្លាម
តាមពាក្យដែលសន្យា
ពេលនេះស្នេហា
ក្លាយជាសាបសូន្យ
អូនរង់ចាំបង
បំណងជួបប្រាណ
បានយូរឆ្នាំ
ស៊ូតែទ្រាំចាំ
ធ្វើតាមបណ្តាំផ្តាំថា
បងនឹងត្រឡប់វិញភ្លាម
តាមពាក្យដែលសន្យា
ពេលនេះស្នេហា
ក្លាយជាសាបសូន្យ

Поcмотреть все песни артиста

Other albums by the artist

Similar artists