Kishore Kumar Hits

Huoy Meas - ល្ខោនជីវិត - 2022 Remastered lyrics

Artist: Huoy Meas

album: ហ៊ួយ មាស (2022 Remastered)


ញញឹមភ្នែកប្រិមដង្ហើមធំ
នឹកស្មានថាខ្ញុំលង់ចិន្ដា
ជឿល្ខោនជីវិតប្រុសសាវា
ផ្អែមអឺយ! ផ្អែមដូចសង់ខ្យា
វាចាឃាតករ
គួរអស់សំណើចនៃលោកនេះ
កលល្បិចចំណេះចេះតែប្លែក
ស្នៀតនេះមិនត្រូវនៅថ្ងៃស្អែក
សំឡេងញ័រគួរសង្វេគ
ខ្នាយល្ខោននៃជីវិត
កើតមកជាស្រី តើកម្មអ្វី
បណ្ដាលតួច្រូងច្រាង?
ប្រុងស្នៀតជានិច្ចកុំភាន់ភាំង
នេះហើយចម្បាំងនៃអាត្មា
រើសតួមកស្ដែងគួរអាណិត
យកប្រាក់ទិញចិត្តឱ្យស្នេហា
លោកអឺយ! មើលចុះប្រុសប្រាជ្ញា
ស្រីក្មេងល្ងង់លង់អាត្មា
ស្មានថាជារឿងពិត
កើតមកជាស្រី តើកម្មអ្វី
បណ្ដាលតួច្រូងច្រាង?
ប្រុងស្នៀតជានិច្ចកុំភាន់ភាំង
នេះហើយចំបាំងនៃអាត្មា
រើសតួមកស្ដែងគួរអាណិត
យកប្រាក់ទិញចិត្តឱ្យស្នេហា
លោកអឺយ! មើលចុះប្រុសប្រាជ្ញា
ស្រីក្មេងល្ងង់លង់អាត្មា
ស្មានថាជារឿងពិត

Поcмотреть все песни артиста

Other albums by the artist

Similar artists