Kishore Kumar Hits

In Yeng - បងគេងមិនលក់ lyrics

Artist: In Yeng

album: ចម្រៀងសោកា អុិន យ៉េង


រាត្រីស្ងាត់សូន្យ
បងនឹកអូនគេងមិនលក់ឡើយ
នឹកគ្រាកៀកកើយ
ស្រស់ត្រាណត្រើយនាមាត់ទន្លេ
បីបមបំពេ
ឱ្យមាសស្នេហ៍គេងកើយភ្លៅបង
ហិតកេរសីថាស្រីថ្លៃថាថ្នមថ្នម
ដោយស្រលាញ់
កែវអើយ! ពេលហ្នឹង
តើព្រលឹងអូនគេងលក់ទេ?
អូននឹកបងទេ?
ឬមាសស្នេហ៍ពៅភ្លេចបងហើយ?
ព្រួយណាស់ អូនអើយ!
ព្រួយខ្លាចតែអូនធ្វើកន្តើយ
រស់ធ្វើអ្វី
រស់ឥតន័យបើគ្មានអូនស្លាប់ល្អជាង
ផ្កាយព្រឹកអឺយ! ជួយចាំខ្ញុំផង
សូមជួយចងចំណងនិស្ស័យ
យូរអង្វែងលុះគ្រាក្សិណក្ស័យ
អូ!... អូ!... អូ!
ខំធ្មេចនេត្រា
ធ្មេចយ៉ាងណាក៏មិនលក់ដែរ
ស្រមៃឃើញស្នេហ៍
មាត់ទន្លេអនុស្សារីយ៍
នឹកគ្រប់នាទី
ឱ! ឆវីសំណព្វចិត្តអឺយ!
ជាតិនេះបងសូមផ្ញើប្រាណនឹងថ្លៃហើយ
អូនសំឡាញ់
រាត្រីស្ងាត់សូន្យ
បងនឹកអូនគេងមិនលក់ឡើយ
នឹកគ្រាកៀកកើយ
ស្រស់ត្រាណត្រើយនាមាត់ទន្លេ
បីបមបំពេ
ឱ្យមាសស្នេហ៍គេងកើយភ្លៅបង
ហិតកេរសីថាស្រីថ្លៃថាថ្នមថ្នម
ដោយស្រលាញ់
កែវអើយ! ពេលហ្នឹង
តើព្រលឹងអូនគេងលក់ទេ?
អូននឹកបងទេ?
ឬមាសស្នេហ៍ពៅភ្លេចបងហើយ?
ព្រួយណាស់ អូនអើយ!
ព្រួយខ្លាចតែអូនធ្វើកន្តើយ
រស់ធ្វើអ្វី
រស់ឥតន័យបើគ្មានអូនស្លាប់ល្អជាង
ផ្កាយព្រឹកអឺយ! ជួយចាំខ្ញុំផង
សូមជួយចងចំណងនិស្ស័យ
យូរអង្វែងលុះគ្រាក្សិណក្ស័យ
អូ!... អូ!... អូ!
ខំធ្មេចនេត្រា
ធ្មេចយ៉ាងណាក៏មិនលក់ដែរ
ស្រមៃឃើញស្នេហ៍
មាត់ទន្លេអនុស្សារីយ៍
នឹកគ្រប់នាទី
ឱ! ឆវីសំណព្វចិត្តអឺយ!
ជាតិនេះបងសូមផ្ញើប្រាណនឹងថ្លៃហើយ
អូនសំឡាញ់

Поcмотреть все песни артиста

Other albums by the artist

Similar artists