រឿងខ្ញុំចប់ហើយ
នៅឡើយស្រណោះ
សល់ពាក្យពីរោះ
ចារលើអក្ខរា
សេកមាសក្សិណក្ស័យ
ដោយដៃចិន្តា
ឆាករឿងវាសនា
ចប់ទាំងទឹកភ្នែក
រឿងគេគរគោក
គេសោកគេស្តាយ
រឿងខ្ញុំអឺ! ពោះម៉ាយ
យំទួញសង្វេគ
រង់ចាំសុរិយា
យាងរះថ្ងៃស្អែក
ក្រែងបានរំលែក
ភ្នំទុក្ខទៅខ្លះ
សំណើចទឹកភ្នែក
ពុះជ្រែកអ្នកផង
លាបាត់ដំបង
ទុកជារឿងចាស់
រឿងស្ទឹងសង្កែ
ជារឿងប្តូរផ្លាស់
នឹកឡើងសែនខ្មាស
ជីវិតខ្លួនឯង
រស់ជាកូនសត្វ
យំព្រាត់គ្រួសារ
រស់ចាំអឺ! សង្ខារ
ប្រែក្លាយជាផ្សែង
លាស្ទឹងសង្កែ
ជាភពចំបែង
ដែលខ្ញុំសូមថ្លែង
រឿងខ្ញុំចប់ហើយ
សំណើចទឹកភ្នែក
ពុះជ្រែកអ្នកផង
លាបាត់ដំបង
ទុកជារឿងចាស់
រឿងស្ទឹងសង្កែ
ជារឿងប្តូរផ្លាស់
នឹកឡើងសែនខ្មាស
ជីវិតខ្លួនឯង
រស់ជាកូនសត្វ
យំព្រាត់គ្រួសារ
រស់ចាំអឺ! សង្ខារ
ប្រែក្លាយជាផ្សែង
លាស្ទឹងសង្កែ
ជាភពចំបែង
ដែលខ្ញុំសូមថ្លែង
រឿងខ្ញុំចប់ហើយ
រឿងខ្ញុំចប់ហើយ...
Поcмотреть все песни артиста
Other albums by the artist