Kishore Kumar Hits

In Yeng - កុលាបកោះកែវ lyrics

Artist: In Yeng

album: ចម្រៀងសោកា អុិន យ៉េង


ប្រវត្តិស្នេហ៍ធំ
រឿងទុំនិងទាវ
ឯភូមិកោះកែវ
ជាសាវតារថ្មី
បងហែនាគបួស
ឃើញកែវក្មេងខ្ចី
ភ្លេចដល់ឆ្នាំបី
គេសូមលើកស្លា
កែវឈ្មោះដូចកោះ
ពីរោះកន្លង
ដីអូននិងបង
ជាប់ព្រំចម្ការ
បងលួចមើលអូន
កំពុងក្រងផ្កា
សក់វែងគ្របស្មា
ខ្ញុំភាំងស្មារតី
ឱ! ម្លប់ជ្រៃក្រឹម
ដែលម៉ុមចងទោង
អូនយោលរលោង
រហូតពេញវ័យ
ក្មេងច្រូតស្មៅកោះ
ច្រៀងរឿងកែវស្រី
អ្នកភូមិផងល្បី
ថាអូនស្រស់ណាស់
កុលាបកោះកែវ
ស្មើទាវក្នុងរឿង
សាច់ស្រអែមលឿង
ថ្ពាល់ខួចសើចច្បាស់
ចម្ការកែវធំ
បងសុំប្រវាស់
កែវអើយ! កុំខ្មាស
ដីកេរជាប់គ្នា
ឱ! ម្លប់ជ្រៃក្រឹម
ដែលម៉ុមចងទោង
អូនយោលរលោង
រហូតពេញវ័យ
ក្មេងច្រូតស្មៅកោះ
ច្រៀងរឿងកែវស្រី
អ្នកភូមិផងល្បី
ថាអូនស្រស់ណាស់
កុលាបកោះកែវ
ស្មើទាវក្នុងរឿង
សាច់ស្រអែមលឿង
ថ្ពាល់ខួចសើចច្បាស់
ចម្ការកែវធំ
បងសុំប្រវាស់
កែវអើយ! កុំខ្មាស
ដីកេរជាប់គ្នា

Поcмотреть все песни артиста

Other albums by the artist

Similar artists