Kishore Kumar Hits

In Yeng - ធ្មេញជ័យធ្លាក់ទឹក! lyrics

Artist: In Yeng

album: ចម្រៀងសោកា អុិន យ៉េង


ផ្កាយព្រឹករះហើយ
មាន់រងាវឆ្លើយ
ក្រហមឯកើត
ពួកយើងខំស្រូតអឺ! អឺយ!
ខំរូតអឺយ! ដំណើរ
យើងច្រៀងហើយអុំទូកបណ្ដើរ
ច្រៀងជូនដំណើរ អ្នកបណ្ឌិតធ្មេញជ័យ
ធ្មេញជ័យធ្លាក់ទឹក!
ហៃអើ! ហៃអើ!
ធ្មេញជ័យធ្លាក់ទឹក!
ហៃអើ! ហៃអើ!
ពួកយើងខំទៅ
សំដៅទឹកជ្រៅ
នឹងអាលលកលៃ
ពួកយើងខំទៅ
សំដៅទឹកជ្រៅ
នឹងអាលលកលៃ
ច្រានទម្លាក់ទឹកអ្នកធ្មេញជ័យ
នឹងអាលវិលវៃ ទូលព្រះរាជា
ធ្មេញជ័យធ្លាក់ទឹក!
ហៃអើ! ហៃអើ!
ធ្មេញជ័យធ្លាក់ទឹក!
ហៃអើ! ហៃអើ!
មានភ្នែកតែខ្វាក់
យកជ័យទម្លាក់
ទឹកឱ្យមរណា
ជ័យចិត្តមានះ
ចេះតែយកឈ្នះ
លើព្រះរាជា
ច្រៀងទៅអុំទៅទាំងអស់គ្នា
បន្ទរស្រែកថា
ធ្មេញជ័យធ្លាក់ទឹក!
ធ្មេញជ័យធ្លាក់ទឹក!
ហៃអើ! ហៃអើ!
អញថាធ្មេញជ័យធ្លាក់ទឹក!
អញថាហៃអើ! ហៃអើ!
អញថាធ្មេញជ័យធ្លាក់ទឹក!
អញថាហៃអើ! ហៃអើ!

Поcмотреть все песни артиста

Other albums by the artist

Similar artists