បងមកពីនាយ
សង្វាតណាស់
បងបន់ស្រន់ព្រះ
ឱ្យជួបតែនឹងស្រី
ឥឡូវជួបហើយ
សូមអូនស្រដី
តើស្រុកអ្នកថ្លៃ
មានស្រីដែរឬទេ?
ខ្លួនខ្ញុំជាស្រីមិនចង់ឆ្លើយ
នឹងធ្វើតោះតើយ
ខ្លាចអ្នកខ្មាសគេ
ខ្ញុំសួរអ្នកវិញ
អ្នកកុំគេចកែ
ស្រុកអ្នកមានទេ
តួអង្គជាប្រុស?
ឬអូននេះហើយ
ជាតិជាស្រី?
កវីបងមើល
មិនសូវខុស
ឈ្មោះបងធ្មេញជ័យ
ប្រាជ្ញាមុតមុះ
សូមអូនប្រាប់ឈ្មោះ
ស្រីស្រុកអូនផង
គ្រាន់តែប្រាប់ឈ្មោះ
ស្រីមិនកំណាញ់
ឈ្មោះគេមិនចាញ់
ធ្មេញជ័យទេបង
ឈ្មោះនាងសួស្តី
នៅស្រុកកែវកង
ញាតិមិត្តភូមិផង
រាប់រកមេត្រី
ឈ្មោះនាងសួស្តី
ពីរោះម្ល៉េះ?
សមណាស់ឈ្មោះនេះ
នឹងបណ្ឌិតធ្មេញជ័យ
សមឬមិនសមអ្នកកុំស្រដី
យកឈ្មោះសួស្តី
ផ្ទឹមនឹងឈ្មោះអ្នក
គ្រប់ភូមិខេត្តខណ្ឌ
បងរកអូន
ជួបហើយម្តេចស្ងួន
ឱ្យបងអន់អាក់
រូបខ្ញុំកើតមក
មានម៉ែថ្នមថ្នាក់
បងពិតជាស្ម័គ្រ
ចូលដល់ឳម៉ែ
Поcмотреть все песни артиста
Other albums by the artist