ខ្លួនបងសព្វថ្ងៃរីងរៃដួងចិត្ត
ត្រាច់ចរផ្សងព្រេងជីវិត
សូមអូនអាណិតប្រណីបងផង
រៀមសូមផ្ញើខ្លួន
រួមរស់ជាគូគ្រង
សូមអូនសាសង
ថាស្នេហ៍រៀមបងមួយម៉ាត់មកថ្លៃ
អូនមិនស្ដាយទេពាក្យថាស្នេហា
តែយើងទើបនឹងស្គាល់គ្នា
សូមបងមេត្តាកុំបង្ខំស្រី
អូនខ្លាចតែបង
បានប្រាណហើយដោះដៃ
ទេ ទេ ព្រលឹងថ្លៃ
សូមកែវស្រស់ស្រីកុំស្តីដូច្នោះ
ទោះស្លាប់ក៏ហ៊ាន
បងបូជាប្រាណ
អូនជឿចិត្តបងចុះ
អូនក្រែងមិនពិត
ខ្លាចណាស់ចិត្តប្រុស
បងពិតជាស្មោះអស់ពីដួងចិត្ត
ខ្លួនអូនជាស្រីនៅវ័យក្រមុំ
បើស្នេហ៍ត្រូវរកចាស់ទុំ
មកដណ្តឹងខ្ញុំ
បើស្រឡាញ់ពិត
រឿងគូស្រករ
ជាបញ្ហាជីវិត
ឱ្យតែអូនស្នេហ៍ស្និទ្ធ
អូនអើយ! យើងពិត
ជាបានសុខសាន្ត
Поcмотреть все песни артиста
Other albums by the artist