Dara Chom Chan - សង្ឃឹមឬឥតសង្ឃឹម? lyrics
Artist:
Dara Chom Chan
album: សង្ឃឹមឫគ្មានសង្ឃឹម? & ទេ!
ក្រឡេកឃើញភ្លាម ទ្រាំស្ងៀមមិនបានទេ
ចង់ច្រៀងបំពេរព្រោះស្នេហ៍ពេញហឫទ័យ
តើមានសង្ឃឹម ឬគ្មានសង្ឃឹមអ្វី
បុប្ផារីកនៅជិតដៃ និស្ស័យអ្វីយូរម្ល៉េះ
ខានស្ដាប់ចម្រៀង នាងច្រៀងល្វើយល្វើយ
ទ្រូងអើយញាប់ញ័រស្ទើរប្រេះ យប់នេះរហូតទៅ
ពពកជញ្ជូន អស់ក្ដីសោកហ្មងសៅ
សមុទ្ររលកបោកទៅ ដូចឮអូនហៅថា បង! បង!
ហ៊ឺ. ហ៊ឺ. ហ៊ឺ. ហ៊ឺ
ឃើញភ្លាម ហាក់ដូចមានកម្ម
ស្បថម្នាក់ឯង ថាចាំ ចាំ ចាំ
មិនដឹងជាមានសង្ឃឹម ឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែក ដូចភ្លៀងរលឹម
តែខំញញឹម សង្ឃឹមចាំអូន អូនអូន
មានសង្ឃឹមដែរ តែសង្ឃឹមតិចតិច
សង្ឃឹមខែរះព្រិចព្រិច ស្ទើររះស្ទើរលិចមិនដឹង
ថ្ងៃណា ថ្ងៃណា ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង
សូមតែព្រលឹងមេត្តាឆ្លើយ
ហ៊ឺ. ហ៊ឺ. ហ៊ឺ. ហ៊ឺ
ឃើញភ្លាម ហាក់ដូចមានកម្ម
ស្បថម្នាក់ឯង ថាចាំ ចាំ ចាំ
មិនដឹងជាមានសង្ឃឹម ឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែក ដូចភ្លៀងរលឹម
តែខំញញឹម សង្ឃឹមចាំអូន អូនអូន
មានសង្ឃឹមដែរ តែសង្ឃឹមតិចតិច
សង្ឃឹមខែរះព្រិចព្រិច ស្ទើររះស្ទើរលិចមិនដឹង
ថ្ងៃណា ថ្ងៃណា ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង
សូមតែព្រលឹង មេត្តា... ឆ្លើយ
Поcмотреть все песни артиста
Other albums by the artist