PJRITH - Lost cow Found love lyrics
Artist:
PJRITH
album: Lost cow Found love
អាត្នោតអើយ បងប្អូនមានឃើញគោខ្ញុំទេ
យីវាទៅណាវា ឯងរកមិនឃើញសោះ
♪
ថ្ងៃត្រង់បាត់គោ បងក៏ដើររកពេញព្រៃ
ដើរអស់ភូមិបី មិនឃើញគោអី បែរជាឃើញស្ងួន
បងភ័យបាត់គោ ចាញ់ចិត្តដែលភ័យ ពេលបានជួបអូន
ប្រាំងប្រែរងាញ័រខ្លួន ដូចធ្លាក់ដល់សូន្យអង្សា
ជ្រុលសួររកគោហើយក៏ ឆ្លៀតសួររឿងគូ
កំលោះចិត្តស៊ូចាំមិនរអ៊ូ ចម្លើយស្នេហា
បងស៊ូបាត់គោ តែមិនឱ្យបាត់បង់រូបជីវា
បើមិនទាន់មានសង្សារ គូបងហើយកុំសង្ស័យ
ពុករកឃើញគោឯកូនក៏រកឃើញគូ (ឃើញគូ ឃើញគូ)
មិនបង្អង់យូរ ព្រោះខ្លាចមានគូប្រជែងចរណៃ
ចប់រដូវច្រូតនឹងស្រូតសុំម៉ែចូលស្តី
សន្យាជូនផ្កាស្លាជ័យ កាន់ដៃស្រីចូលរោងការ
ពិតសំណាងហួសជួបគ្រោះបែរទៅជាលាភ
ចិត្តស្នេហ៍ពេញព្រៀប ដោយភក្តីភាពស្បថថែរក្សា
លើខ្នងអាត្នោត ពួកយើងសាងស្នេហ៍ថែអនុសារ
បងស៊ូកាន់ដៃជីវា លុះត្រាបងសូន្យជីវិត
♪
ពុករកឃើញគោឯកូនក៏រកឃើញគូ (ឃើញគូ ឃើញគូ)
មិនបង្អង់យូរ ព្រោះខ្លាចមានគូប្រជែងចរណៃ
ចប់រដូវច្រូតនឹងស្រូតសុំម៉ែចូលស្តី
សន្យាជូនផ្កាស្លាជ័យ កាន់ដៃស្រីចូលរោងការ
ពិតសំណាងហួសជួបគ្រោះបែរទៅជាលាភ
ចិត្តស្នេហ៍ពេញព្រៀប ដោយភក្តីភាពស្បថថែរក្សា
លើខ្នងអាត្នោត ពួកយើងសាងស្នេហ៍ថែអនុសារ
បងស៊ូកាន់ដៃជីវា លុះត្រាបងសូន្យជីវិត
Поcмотреть все песни артиста
Other albums by the artist