បិទភ្នែកបើកភ្នែកក៏ចូលឆ្នាំថ្មី
(បិទភ្នែកបើកភ្នែកក៏ចូលឆ្នាំថ្មី)
២០២៣ នៅតែតាមលួងស្រី (អូនខូចចិត្ត រឿងអី)
មុខមានមន្តស្នេហ៍តែអូនមិនបេតី
ហេតុអ្វីៗៗ
អូនថាបងស្ទាវពេកមិនសមនឹងរូបស្រី (មែនក៏អីៗ)
បងឈ្មោះវណ្ណថាននែកម្លោះស្រុកខ្មែរ
អ្នកស្រុកបងក៏គេថាឡូយដែរ
លេងភ្លេងខ្លាំងថាមិនបាច់ពាក់ចែ
ថែភ្លេងខ្មែរមិនខ្វះទេស្រីញ៉ែ
ចាប៉ីនៅមានខ្សែរតែបងអត់មានអូន
ចូលឆ្នាំខ្មែរអូនកុំមុខស្រពោន
កាន់ដៃបងហើយទៅមើលទីងមោង
អើយអូនហ្អើយ ខូចចិត្តព្រោះអ្នកណា
អើយអូនហ្អើយ ឮថាខូចចិត្តព្រោះវណ្ណដា
អើយអូនហ្អើយ ជារឿងធម្មតា
អើយៗៗ
កុំស្នេហ៍គេតែម្ខាង (អើយ)
♪
បងស្ដាប់ខ្ញុំសិនរឿងនឹងវាបែបនេះ
នាងតាមខ្ញុំក្តិចមួលដូចទួរវីស
គេចពីនាង ខ្ញុំរត់ដូចល្បឿនអូទ្រីស
អើយរត់ហត់ពេកខ្ញុំហៅម៉ូតូឌុបជិះ
តាមអើយតាមអីក៏តាមយ៉ាងនេះ
នាងនិយាយច្រើនដូចម៉ាស៊ីនចាក់ឌីស
ចង់ទុកម៉ូតូចោលរត់ទៅហៅរម៉កជិះ
ស្ដាប់ខ្ញុំនិយាយតរឿងហេតុវាបែបនេះ
ខ្ញុំឈ្មោះវណ្ណដាកម្លោះស្រុកខ្មែរ
នៅស្រុកខ្ញុំក៏គេថាឡូយដែរ
ថ្ពាល់ខ្ញុំសងខាងម៉ាក់ថាមានប្រជ្រុយស្នេហ៍
ដូចជារៀងអេមដែរពេលដែលរ៉េបលើភ្លេងខ្មែរ
ចូលចិត្តតាមគេតែមិនចង់ឱ្យគេតាម
ហាមគេតែមិនចង់ឱ្យគេហាម
អត់ទាន់ដល់គូ ព្រោះមិនទាន់អាយុ ៣០
អត់គូសមុនគិតខ្លាចបេះដូងមានស្នាម
ឱ បងហ្អើយ ជាកំហុសអ្នកណា (ជាកំហុសអ្នកណា?)
ឱ បងហ្អើយៗ នាងនៅវ័យសិក្សា (នាងនៅរៀនទេបង)
តោះរៀនចប់សិនចាំនិយាយរឿងស្នេហ៍
ក្នុងចិត្តបងខ្លាចអូនធ្លាក់ប្រចាំខែ
កាលនៅរៀនក៏បងធ្លាប់ធ្លាក់ដែរ (ធ្លាក់អី)
ធ្លាក់ក្នុងអន្លង់ស្នេហ៍ចែៗ
ស្នេហ៍ច្រើនពេកចឺងបានរៀនមិនពូកែ
តែឥលូវគឺវាផ្សេង
វាសនាមើលមិនឃើញ
ខ្ញុំបានក្លាយជាអ្នកភ្លេង
អត់មានគេអញ្ជើញ
ឱ ពីមុនគឺពីមុន
ចាំពេលអូនក្រមុំ ចាំបងវិនិយោគទុន
អើយអូនហ្អើយ ខូចចិត្តព្រោះអ្នកណា
អើយអូនហ្អើយ ឮថាខូចចិត្តព្រោះវណ្ណដា
អើយអូនហ្អើយ ជារឿងធម្មតា
អើយៗៗ
កុំស្នេហ៍គេតែម្ខាង
Поcмотреть все песни артиста
Other albums by the artist