Kishore Kumar Hits

Lunar C - Real Life lyrics

Artist: Lunar C

album: The Chaos Theory, Vol. 1


យប់នេះខ្ញុំរះតែម្នាក់ឯង
ជីវិតពិតសែនចំបែងឈឺផ្សា
ព្រះសូរិយាអស្តង្គត់ ទុកអោយខ្ញុំឯកា
ពេលណាម្ចាស់ស្នេហាមកដល់
ពន្លឺខ្ញុំជះដល់ផែនដី
ឃើញមនុស្សប្រុសស្រី គេមានស្នេហា
សម្លឹងទៅហ្វូងតារា ក៏មានគូសង្សារ
ម្តេចគ្មានគេប្រាថ្នា រូបខ្ញុំ
ជីវិតដូងចន្រ្ទរស់នៅពិតជាឯកា
គ្មានមនុស្សម្នាក់ណា គេហ៊ានប្រថ្នាឈោងចាប់
រស់នៅម្នាក់ឯងជីវិតពិតសែនឈឺចាប់
បន់អោយភ្លឺឆាប់ អាងបាត់ខ្ញុំពីផែនដី
ជួបស្នេហ៍ តែមិនអាចក្បែរប្រាណ
គេជាម្ចាស់ឋានបំផ្លាញរាត្រី
គូយើងសាកសមគ្នាណាស់ ធម្មជាតិមិនប្រណី
វណ្ណះយប់ថ្ងៃប្រល័យស្នេហ៍
រាល់យប់ ចង់អោយភ្លៀងខ្លាំងៗ
ពពកនឹងបាំងពិភពផែនដី
មិនចង់ឃើញគូស្នេហ៍គេ យកខ្ញុំធ្វើសាក្សី
ទាំងខ្ញុំមិនស្គាល់អ្វីជាស្នេហា
ជីវិតដូងចន្រ្ទរស់នៅពិតជាឯកា
គ្មានមនុស្សម្នាក់ណា គេហ៊ានប្រថ្នាឈោងចាប់
រស់នៅម្នាក់ឯងជីវិតពិតសែនឈឺចាប់
បន់អោយភ្លឺឆាប់ អាងបាត់ខ្ញុំពីផែនដី
ត្រឹមជាព្រះអាទិត្យ ក្តៅមែនពិតតែចិត្តរងា
បងរះម្នាក់ឯង មើលមនុស្សគ្រប់គ្នា
គេមានស្នេហា
ចង់តែជះរស្មី បំផ្លាញផែនដីពីចក្រវា
ប្រហែលទើបបងអាចមានវាសនា ក្បែរដួងចន្រ្ទ

Поcмотреть все песни артиста

Other albums by the artist

Similar artists